ស្រុកកោះកុង ៖ នៅរសៀលថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាស្រុកកោះកុង គណៈអភិបាលស្រុកកោះកុង និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំទាំង៤ឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៤ នៃស្រុកកោះកុង មេភូមិ អនុភូមិ សមាជិកភូមិ អាជីវករ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ នៅក្នុងមូលដ្ឋានស្រុកកោះកុង ប្រារព្ធពិធីបុណ្យសាមគ្គី ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន សិរីសួស្តីនៅក្នុងឆ្នាំថ្មី នៅក្នុងបរិវេណសាលាស្រុកកោះកុង ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។