ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ លោក ជា ចន្ទ័កញ្ញា អភិបាល នៃគណៈអភិបាលស្រុក និង ជាប្រធានអនុសាខាកាកបាទក្រហមស្រុកស្រែអំបិល បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋព្រមទាំងបាននាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន ១០២គ្រួសារ ក្នុង ០៦ភូមិ (ភូមិពោធិ៍បឹងនឹងធ្វើនៅពេលក្រោយ) ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ចំនួន ០៤ទីតាំងគឺ៖
១. ទីតាំងសាលាឃុំដងពែង (ភូមិបានទៀត និងភូមិតាធង ៣៦គ្រួសារ)។
២. ទីតាំងសាលាបឋមសិក្សាព្រាំង (ភូមិព្រាំង និងភូមិដងពែង ២៦គ្រួសារ)។
៣. ទីតាំងសាលាបឋមសិក្សាព្រះអង្គកែវ (ភូមិព្រះអង្គកែវ ២៣គ្រួសារ)។
៤. ទីតាំងវត្តទ័ពជាង (ភូមិបាក់អង្រុត ១៧គ្រួសារ)។
អំណោយទាំងនោះ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ១០គីឡូក្រាម, មី ១៥កញ្ចប់, ម៉ាស់ ០៥, សាប៊ូលាងដៃ ០១ដប, សាប៊ូម្សៅ ០១កញ្ចប់ និងជែលលាងដៃ ០១ដប។
ក្នុងនោះដែរ លោកក៏បានធ្វើការណែនាំពីរបៀបអនាម័យ ការពារការរាតត្បាតនៃជំងឺកូវីដ១៩ និងបានផ្សព្វផ្សាយអំពីការកែតម្រូវច្បាប់ចរាចរណ៍ផ្លូវគោគ។
ប្រភព: ប៊ួ សុភា