រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ឹង បឺត អនុប្រធានអង្គភាពលទ្ធកម្មស្រុក និងលោក សំ ពិសិដ្ឋ អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ស្រុកកោះកុង បានចុះធ្វើការត្រួតពិនិត្យលើការងារជួសជុលផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ទៅកាន់ភូមិកោះកុងក្នុង ឃុំត្រពាំងរូង

ស្រុកកោះកុង ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ក្រោមមានការចង្អុលបង្ហាញ និងណែនាំពីលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង លោក អ៊ឹង បឺត អនុប្រធានអង្គភាពលទ្ធកម្មស្រុក និងលោក សំ ពិសិដ្ឋ អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ស្រុកកោះកុង បានចុះធ្វើការត្រួតពិនិត្យលើការងារជួសជុលផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ដែលមានប្រវែង ៤,២៣០ម៉ែត្រ ទទឹង ០៤ម៉ែត្រ តភ្ជាប់ចេញពីផ្លូវជាតិលេខ៤៨ ជាគម្រោងរបស់ឃុំត្រពាំងរូង ដែលរដ្ឋបាលស្រុកបាននឹងកំពុងអនុវត្តការងារបន្តទៅកាន់ភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលជាគម្រោងអភិវឌ្ឍរបស់ស្រុកកោះកុង។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង