/ / /

លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានប្រគល់នូវសំបុត្របញ្ជាក់កំណើត ដែលប្រជាពលរដ្ឋបានស្នើសុំកែតម្រូវទិន្នន័យនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ

ថ្ងៃព្រហស្បតិ៍ ៩ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង បានប្រគល់នូវសំបុត្របញ្ជាក់កំណើត ដែលប្រជាពលរដ្ឋបានស្នើសុំកែតម្រូវទិន្នន័យមួយចំនួនដែលមិនអាចប្រើប្រាស់បាននាពេលកន្លងមក ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ជូនប្រជាពលរដ្ឋរស់នៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ក្នុងឱកាសនោះផងដែរ លោកស្រី បានណែនាំដល់ប្រជាពលរដ្ឋថា ឯកសារនេះអាចយកទៅប្រើប្រាស់តាមតម្រូវការរបស់គាត់បាន និងសូមថែរក្សាទុកដាក់អោយបានល្អ កុំអោយមានការខូចខាត ស្របជាមួយគ្នានោះ មន្ត្រីសាលាស្រុក ក៏បានអ៊ុតប្លាស្ទិករឹងការពារការត្រូវទឹក ឬការទុកដាក់មិនបានល្អ ដែលនាំអោយខូចក្រដាសផងដែរ។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    30/06/2026

    ក្រុមគ្រូពេទ្យផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង សហការជាមួយក្រុមគ្រូពេទ្យនៃសមាគមសល្យសាស្ត្រកម្ពុជាផ្នែកជំងឺបាក់បែកឆ្អឹង គាំទ្រដោយអង្គការ AO Alliance បានវះកាត់អ្នកជំងឺដែលមានបញ្ហាឆ្អឹង ចំនួន២ករណី។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    30/06/2026

    ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី <ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៦> តាមប្រព័ន្ធនិម្មិត Zoom សប្ដាហ៍បន្ត ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    30/06/2026

    ថ្នាក់ដឹកនាំមន្ទីរពេទ្យ ថ្នាក់ដឹកនាំ និងមន្ត្រីផ្នែកសម្ភព-រោគស្ត្រី និងផ្នែកជំងឺកុមារ បានចូលរួមប្រជុំក្រុមការងារគណៈកម្មការសម្របសម្រួលក្នុងការពង្រឹងគុណភាព ថែទាំ ព្យាបាល សុខុមាលភាពមាតា ទារក កុមារ និងរោគស្ត្រី តាមប្រព័ន្ធនិម្មិតzoom ដែលរៀបចំដោយក្រសួងសុខាភិបាល។

  • រដ្ឋបាលស្រុកគិរីសាគរ/
    30/06/2026

    លោក ចេង​ មុនី​រិទ្ធ​ អភិបាល​ នៃគណ:អភិបាលស្រុកគិរីសាគរ​ បានដឹកនាំកិច្ចប្រជុំ​គណ:អភិបាលស្រុក​ ពិនិត្យ​លេីការស្នេីសុំនិយ័តភាពឥណទាន​ ការគ្រប់គ្រង​ឆ្នាំ២០២៦​ របស់រដ្ឋបាលស្រុកគិរីសាគរ

  • រដ្ឋបាលស្រុកគិរីសាគរ/
    30/06/2026

    លោក ស្រៀង សេងហុក សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    30/06/2026

    មន្រ្តីសុខាភិបាលខេត្តកោះកុងចំនួន​ ២រូប បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល​ការការពារ ​ការធ្វេីរោគវិនិច្ឆ័យ​និងការព្យាល​(PPH E-MOTIVE Bundle)