រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរបានបេីកកិច្ចប្រជុំសាមញ្ញលេីកទី១១​ ឆ្នាំទី១អាណត្តិទី៣របស់ក្រុមប្រឹក្សាស្រុក


នៅសាលប្រជុំរដ្ឋបាលស្រុកគិរីសាគរ​ បានបេីកកិច្ចប្រជុំសាមញ្ញលេីកទី១១​ ឆ្នាំទី១​ អាណត្តិទី៣របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​លោកស្រី​ សុខ​ វណ្ណដេត​ ប្រធានក្រុមប្រឹក្សាស្រុក​ និងជាប្រធានអង្គប្រជុំ​ ដោយមានការចូលរួមពី​ អភិបាល​ អភិបាលរងស្រុក​ នាយក​ នាយករង​ មេបញ្ជាការ​ មេបញ្ជាការង​ កងកម្លាំងប្រដាប់អាវុធទាំងបី​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ ការិយាល័យជំនាញអង្គភាពជុំវិញស្រុក​ លោកមេឃុំ​ ស្មៀនឃុំ​ មេភូមិ និងមន្ត្រីសាលាស្រុក។ សរុប សមាសភាពចូលរួមមាន​ ៣​៩ រូប​ ស្រី​ ៩​ រូប។
របៀបវារ:រួមមាន÷
១.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ កំណត់ហេតុកិច្ចប្រជុំសាមញ្ញលេីកទី១០​ ឆ្នាំទី១​ អាណត្តិទី៣របស់ក្រុមប្រឹក្សាស្រុក
២.ពិភាក្សា​ និងអនុម័តលេីសេចក្តីព្រាង​ របាយការណ៍ប្រចាំខែមេសា​ ឆ្នាំ២០២០​
៣.ពិភាក្សាលេីបញ្ហាប្រឈម​ និងផ្តល់ដំណោះស្រាយ
៤.សេចក្តីផ្សេងៗ

អត្ថបទទាក់ទង