លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំ លោក ខេង សំខាន់ អភិបាលរងទទួលបន្ទុក លោកអនុប្រធាន ដ ន ស ភ ស្រុក លោកមេឃុំទាំង៤ និងមេភូមិទាំង២១ នៃស្រុកបូទុមសាគរ ចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យ រៀបចំ កែសម្រួលព្រំប្រទល់ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក នៅភូមិសាស្ត្រខេត្តកោះកុ ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត នៅសាលមហោស្រពខេត្តកោះកុង។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
---------------------------------------
ថ្ងៃព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៩:០០នាទីព្រឹក