ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យពាក់ព័ន្ធ បានជួបសំណេះសំណាលជាមួយនិស្សិតឆ្នាំទី២ ជំនាន់ទី២ ចំនួន ៩រូប នៃវិទ្យាស្ថាន តេជោសែនសាធារណការ និងដឹកជញ្ជូន ដែលបានបញ្ចប់ការចុះធ្វើកម្មសិក្សានៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង
ក្នុងឱកាសនេះដែរលោកប្រធានមន្ទីរបានពិនិត្យទៅលើវឌ្ឍនភាពរបាយការណ៍កម្មសិក្សា រ បស់ប្អូនៗនិស្សិតទាំងអស់ និងបានចែករំលែកនូវបទពិសោធន៍ល្អៗ ព្រមទាំងផ្តល់នូវអនុសាសន៍ណែនាំមួយចំនួនដល់ប្អូនៗនិស្សិតយើងផងដែរ៕