លោក សៀង សុទ្ធមង្គល អភិបាលស្តីទីស្រុកស្រែអំបិល ចាត់លោក តេង នាវ និងលោក ទីណា រ៉ាដេត នាយករងរដ្ឋបាលសាលាស្រុក ព្រមទាំងការិយាល័យជំនាញ សហការជាមួយលោក ប៉ុល ណារ៉េត មន្រ្តីគាំទ្របច្ចេកទេសខេត្ត ចុះសិក្សាលទ្ធភាពគម្រោងឆ្នាំ២០២៤ សាងសង់ផ្លូវបេតុអាមេ ០១ខ្សែ ទទឹង៥ម៉ែត្រ បណ្តោយ៣៥០ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតនៅ ចំណុចស្ទឹងឆាយ ភូមិអូជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
..............
ថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤