រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី២២ អាណត្តិទី៥ ឆ្នាំ២០២៤ ប្រចាំខែមីនា ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី២២ អាណត្តិទី៥ ឆ្នាំ២០២៤ ប្រចាំខែមីនា ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាឃុំ  ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រធានសហគមន៍ទាំង៣ មេភូមិទាំង៧ សរុប១៥នាក់ ស្រី០៤នាក់ ដើម្បីពិភាគ្សាលើបៀបវារះដូចខាងក្រោម៖

- បើកកិច្ចប្រជុំ និងមតិស្វាគមន៍

- ពិនិត្យកូរ៉ូម និងសមាសភាពចូលរួម

១/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៥  ប្រចាំខែមីនា ឆ្នាំ២០២៤

២/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២០៊១ អាណត្តិទី៥ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣

៣/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំ ប្រចាំខែមីនា ឆ្នាំ២០២៤

៤/.របាយការណ៍របស់

- គ.គ.ន.ក ឃុំ

- ភូមិទាំង៧

- ប៉ុស្តិ៍នគរបាលរដ្ឋបាល

- សហគមន៍តំបន់ការពារធម្មជាតិ

- សហគមន៍នេសាទ

- សហគមន៍ឆាយ១២ជាន់

- បឋមសិក្សាទាំង៤

- មណ្ឌលសុខភាព

- ការងារអាហារូបត្ថម្ភនៅកម្ពុជា(ក្រុមទ្រទ្រង់សុខភាពភូមិ)

៥/.ទិសដៅអនុវត្តបន្ត

- ពិភាគ្សាការកែសម្រួលផែនទី ភូមិ ឃុំ

- បន្តពង្រឹង ផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព 

- វិធានការទប់ស្កាត់គោ ក្របី អនាធិតេយ្យ

- ផ្សព្វផ្សាយការងារអត្តសញ្ញាណគ្រួសារក្រីក្រ និងងាយរងហានិភ័យ

- បង្កើនការប្រុងប្រយ័ត្នអគី្គភ័យក្នុងរដូវក្តៅ និងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

៦/.បញ្ហាផ្សេងៗ

- ផ្សព្វផ្សាយផែនការចុះបញ្ជីជនយាន និងផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មនេសាទ

៧/.មតិបូកសរុប បិទអង្គប្រជុំ និងប្រកាសពីកាលបរិច្ឆេទ នៃកិច្ចប្រជុំលើកក្រោយ

ប្រភព៖ រដ្ឋបាលឃុំអណ្តូងទឹក

-----------------------------------------

ថ្ងៃពុធ ៣ រោច ខែផល្គុន ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤

March 27, 2024

វេលាម៉ោង០៨:០០នាទីព្រឹក

អត្ថបទទាក់ទង