/ / /

លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្ត បានដឹកនាំក្រុមការងារនៃមន្ទីរផែនការខេត្តចុះសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរ ការប្រើប្រាស់ឧបករណ៍តាប្លេត និងបញ្ហាប្រឈមនានា នៅ ស្រុកបូទុមសាគរ ។

ក្រោមអធិបតីភាព លោក តុង យ៉ាវ អភិបាលរងស្រុក និងមានអញ្ជើញចូលរួមពី លោកស្រី គ.ក.ស.កស្រុក នាយករងរដ្ឋបាលស្រុក ក្រុមប្រឹក្សាទាំង៤ឃុំ និងឃុំជីផាត ស្រុកថ្មបាំងក្រុមការងារឃុំនិងមន្ត្រីបច្ចេកទេសមន្ទីរផែនការខេត្តសរុប២៥នាក់ ស្រី ៥នាក់។
១.ការបង្កើតឡើងនូវវគ្គបំប៉ន នេះឡើង គឺដើម្បីផ្សព្វផ្សាយ និងគាំទ្របច្ចេកទេសដល់អ្នកសម្រួល ថ្នាក់ខេត្ត (មន្ត្រីមន្ទីរផែនការខេត្ត) និង អ្នកសម្របសម្រួល ក្រុងស្រុក ឃុំសង្កាត់ ដំណើរការនិតីវិធី ស្តីពីការកំណត់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ការគ្រប់គ្រងមតិជំទាស់ និង សំណូមពរ ការប្រើប្រាស់ មុខងារថ្មី ប្រើប្រាស់ឧបករណ៍តាប្លេត(Tablet) និងបញ្ហាប្រឈមនានា ក្នុងកំឡុងពេលអនុវត្តនាពេលកន្លងមក ។
២.គោលបំណង
-គាំទ្របច្ចេកទេស ដល់ក្រុមការងារពាក់ព័ន្ធ មន្ត្រីសម្របសម្រួល ខេត្ត ក្រុងស្រុក ឃុំសង្កាត់
-បច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ និងងាយរងហានិភ័យ និងតាមដានត្រួតពិនិត្យ
-ធ្វើការប្រើប្រាស់មុខងារគ្រប់គ្រងមតិជំទាស់ និងសំណូមពរ Public IDPoor App
-ការប្រើប្រាស់ App IDPoor ថ្មី ការតាមដានត្រួតពិនិត្យ
-ដើម្បីទទួលបានទិន្នន័យគ្រួសារក្រីក្រ និងងាយរងហានិភ័យបច្ចុប្បន្នភាពថ្មីៗ សម្រាប់អ្នកផ្តល់ ជំនួយឬសេវាផ្សេងៗ
៣.លទ្ធផលរំពឹងទុក
-វគ្គបំប៉ន និងរំលឹក ដល់មន្ត្រីថ្នាក់ខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំសង្កាត់ និង
អ្នកពាក់ព័ន្ធនានាបានដឹងពី
គោលបំណងស្ដីពីនីតិវិធីអត្តសញ្ញាណកម្មគ្រួសារងាយរងហានិភ័យនិងការប្រើប្រាស់ឧបករណ៏ តាប្លែក (Tablet) ការតាមដានត្រួតពិនិត្យ
-មានសមត្ថភាពសម្របសម្រួលគាំទ្របច្ចេកទេសនៅគ្រប់ថ្នាក់សម្រាប់ដំណើរការធ្វើបច្ចុប្បន្នភា គ្រួសារក្រីក្រ និង ជនងាយរងគ្រោះ និងការប្រើប្រាស់ឧបករណ៍តាប្លែក (Tablet)។

ថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/05/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ឧសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

  • ហេង គីមឆន/
    15/05/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដី និងកិច្ចប្រជុំពិភាក្សាលើសំណើសូមចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីធ្លីចំនួន ១កន្លែង ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលស្រុក

  • មន្ទីរកិច្ចការនារី/
    15/05/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងលោកស្រីអនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីចំនួន ៤រូប បានរៀបចំកិច្ចប្រជុំ គាំទ្រដល់ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្នុងការបញ្ច្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ទាក់ទងនឹងការអនុវត្តតួនាទី ភារកិច្ច របស់ គ.ក.ស.ក ក្រុង ស្រុក និង គ.ក.ន.ក ឃុំ សង្កាត់ ស្តីពី “ការផ្តល់សេវាសង្គមដល់ប្រជាពលរដ្ឋ និងការផ្ទេរមុខងារដល់រដ្ឋបាល ក្រុង ស្រុក” ក្នុងគោលបំណង ដើម្បីជួយជំរុញ ដល់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ ក្នុងការអនុវត្តមុខងារ និងតួនាទី អោយឆ្លើយតប នឹងតម្រូវការស្រ្តី និងកុមារ នៅក្នុងមូលដ្ឋាន ដែលរៀបចំឡើងនៅសាលាស្រុកកោះកុង ខេត្តកោះកុង ។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    15/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោក យន សុជាតិ អនុប្រធានមន្ទីរ ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    15/05/2026

    មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំពិធីក្រុងពាលី បញ្ចុះបឋមសិលាទៅតាមទំនៀមទំលាប់ប្រពៃណី មុនចាប់ផ្ដើមដំណើរការសាងសង់អគារសម្រាក ព្យាបាលជំងឺទូទៅចំនួន១ខ្នង កម្ពស់២ជាន់ (Eo, E1)  នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី និងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាន ការិយាល័យរដ្ឋបាល និងការិយាល័យគណនេយ្យ នៃមន្ទីរសុខាភិបាលខេត្ត តំណាងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ អគារនេះជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ ដោយមានការគៀរគរការចូលរួមថវិកាសាងសង់ពីសំណាក់សប្បុរជនមួយចំនួនទៀត។