ស្រុកកោះកុង៖ នៅរសៀលថ្ងៃចន្ទ ៦ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ គណ:កម្មការគ្រប់គ្រងមណ្ឌលសុខភាពត្រពាំងរូង បានរៀបចំកិច្ចប្រជុំរបស់គណៈកម្មការ ក្រោមការដឹកនាំដោយលោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានគណ:កម្មការគ្រប់គ្រងមណ្ឌលសុខភាពត្រពាំងរូង និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិកនៃគណ:កម្មការគ្រប់គ្រងមណ្ឌលសុខភាពត្រពាំងរូងសរុប ១២នាក់ ស្រី ៨នាក់ នៅសាលប្រជុំ សាលាស្រុកកោះកុង។
ប្រភព ៖ អ៊ឹង បឺត