/ / /

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក លោកគ្រូ អ្នកគ្រូ អមដំណើរ លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ កុមារីឈ្មោះ ស្រឿន សៀងលី អាយុ ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧A នៅវិទ្យាល័យ បូទុមសាគរ ដែលបានចូលរួម រត់ ៨គីឡូម៉ែត្រ អបអរសាទរ ខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា  ក្រោមមូលបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ដើម្បីប្រមូលមូលនិធិជួយសហគមន៍ពាមក្រសោប កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤   ប្រារព្ធពិធីនៅក្នុងស្រុកបូទុមសាគរ

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក បានដឹកនាំក្រុមការងារស្រុក លោកគ្រូ អ្នកគ្រូ អមដំណើរ លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ចុះជួបសំណេះសំណាល និងសួរសុខទុក្ខ កុមារីឈ្មោះ ស្រឿន សៀងលី អាយុ ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧A នៅវិទ្យាល័យ បូទុមសាគរ ដែលបានចូលរួម រត់ ៨គីឡូម៉ែត្រ អបអរសាទរ ខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា  ក្រោមមូលបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ដើម្បីប្រមូលមូលនិធិជួយសហគមន៍ពាមក្រសោប កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤   ប្រារព្ធពិធីនៅក្នុងស្រុកបូទុមសាគរ ចំណុចរង្វង់មូល លោកព្រឹទ្ធាចារ្យ សាយ ភូថង ស្ថិតក្នុងភូមិជីមាល ឃុំអណ្ដូងទឹក។ ដោយលោកស្រីអភិបាលរងខេត្ត មើលឃើញការតស៊ូរបស់ កុមារី ដែលគ្មានស្បែងជើង តែតស៊ូរត់បញ្ចប់ទី ៨គីឡូមែ៉ត្រ ដោយមិនបោះបង់ការប្រកួត និងមិនគិតពីលទ្ធផលយ៉ាងណា ហើយជាកុមារស្ថិតក្នុងគ្រួសារក្រីក្រ។ ឆ្លៀតក្នុងឱកាសនោះលោកស្រីអភិបាលរងខេត្ត បានឧបត្ថម្ភថវិកាចំនួន ១,០០០.០០០រៀល សម្លៀកបំពាក់សិស្ស ២កំផ្លេរ ស្បែកជើង២គូរ និងកាបូបសម្រាប់ដាក់សម្ភារសិក្សាចំនួន១ ។ ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃសុក្រ ៦ កើត ខែផល្គុន ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤

វេលាម៉ោង៥:០០នាទីរសៀល

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    07/06/2026

    ឯកឧត្តម ប្លុង ណាស់ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្ប​ទា បរិច្ចាគថវិកាចំនួន ៤០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរកិច្ចការនារី/
    07/06/2026

    លោកស្រី សយ សាវឌី ប្រធានការិយាល័យ រដ្ឋបាល-បុគ្គលិក បានចូលរួមពិធីកាត់វិញ្ញាសារប្រលងធម្មវិន័យ ថ្នាក់ត្រី ទោ ឯក ក្រោមអធិបតីភាព លោកជំទាវឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត នៅវត្តជោតញ្ញាណ ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រលងសរុបប្រមាណ១២៦អង្គ/នាក់។ ក្នុងនោះព្រះសង្ឃ ១០១អង្គ គ្រហស្ថ២៥ ស្រី៩នាក់។

  • ហេង គីមឆន/
    07/06/2026

    ឯកឧត្តម សុន សេងហួត រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    07/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    07/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់វិញ្ញាសាប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក ឆ្នាំ២០២៦ នៅមណ្ឌលប្រឡង វត្តជោតញ្ញាណ

  • ហេង គីមឆន/
    06/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក កែវ សុខា ប្រធានមន្ទីរ សេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣