រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឡុក សុម៉ាម៉េត អនុប្រធានមន្ទីរ និងមន្ដ្រី ០៣រូប ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី “ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ” នៅខេត្តកំពង់ឆ្នាំង

ថ្ងៃចន្ទ ២កើត ដល់ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤

លោកស្រី ឡុក សុម៉ាម៉េត អនុប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្ដ្រី ០៣រូប ចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលថ្នាក់តំបន់ ស្ដីពី "ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ" ក្រោមអធិបតីភាព លោកជំទាវ ញាណ សុចិត្រា អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍសង្គម ក្រសួងកិច្ចការនារី ដែលមានអ្នកចូលរួមជាមន្ដ្រីក្រសួង និងមន្ទីរកិច្ចការនារីរាជធានី ខេត្តកែប ព្រះសីហនុ កំពត តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកោះកុង សរុបចំនួន ៤២នាក់ (ស្ដ្រី ៣៣នាក់) នៅទីរួមខេត្តកំពង់ឆ្នាំង។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង បង្កើនការយល់ដឹងគ្រូបង្គោលមន្ទីរកិច្ចការនារី ស្ដីពីអំពើហិង្សាក្នុងគ្រួសារ ដើម្បីធ្វើការផ្សព្វផ្សាយបន្តដល់សហគមន៍ប្រកបដោយប្រសិទ្ធភាព។

អត្ថបទទាក់ទង