ថ្ងៃចន្ទ ០២ កើត ដល់ ថ្ងៃពុធ ០៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនិងថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០២៤
លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរ និងមន្ត្រី ០២រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី"ការលើកកម្ពស់យេនឌ័រ បរិយាបន្ន និងសមធម៌សង្គម នៅថ្នាក់ក្រោមជាតិ" ក្នុងគោលបំណង: ដើម្បីគាំទ្រដល់មន្ទីរកិច្ចការនារីរាជធានី-ខេត្ត និងអនុអចិន្ត្រៃយ៍នៃគណ:កម្មាធិការពិគ្រោះលើកិច្ចការស្ត្រីនិងកុមារ (គ.ក.ស.ក) ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក ខណ្ឌ និងអ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំ-សង្កាត់ ក្នុងការបញ្ជ្រាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម ក្នុងកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ នៅថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព ក្រោមអធិបតីភាព លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងកិច្ចការនារី
សមាសភាពអ្នកចូលរួមមាន: ថ្នាក់ដឹកនាំបច្ចេកទេស មន្ត្រីនាយកដ្ឋានសមភាពយេនឌ័រ នៃក្រសួងកិច្ចការនារី ,ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ,អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ-សង្កាត់ និងមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កែប កំពត ព្រះសីហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកោះកុងសរុបចំនួន ៥២នាក់ (ស្រី្ត ៤៥នាក់) នៅទីរួមខេត្តកោះកុង។