រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ បានរៀបចំពិធីទទួលអំណោយរបស់លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet’s Group និង 7NG នូវទឹកសុទ្ធ១០០កេស ភេសជ្ជៈ ៦០កេស មី៣០កេស និងជែលលាងដៃ ៣០០ដប។

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ បានរៀបចំពិធីទទួលអំណោយរបស់លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet's Group និង 7NG នូវទឹកសុទ្ធ១០០កេស ភេសជ្ជៈ ៦០កេស មី៣០កេស និងជែលលាងដៃ ៣០០ដប។
អំណោយរបស់ឧកញ៉ា ស្រី ចាន់ថន ដែលផ្ដល់ជូនលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង គឺដើម្បីបម្រើផលប្រយោជន៍រួម របស់អង្គភាពក្នុងការកាត់បន្ថយ នៃការរីករាលដាល នៃជំងឺកូវីដ១៩ (COVID-19) និងក្នុងការបំពេញបេសកកម្មនានា តាមភារកិច្ចចាំបាច់របស់អង្គភាពផងដែរ។
ពិធីប្រគល់ និងទទួលនេះ មានការអញ្ជើញចូលរួម ជាអធិបតីភាពពីសំណាក់ លោកប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យក្រោមឱវាទមន្ទីរ លោកឧកញ៉ា ស្រី ចាន់ថន លោក ឈឹម ចិនអភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងសហការីអមដំណើរ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានថ្លែងអំណរអរគុណ និងជូនពរយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកឧកញ៉ា និងសហការី ឲ្យជួបតែសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច។

អត្ថបទទាក់ទង