រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ដ្រីមន្ទីរកិច្ចការនារីខេត្ត ០៤រូប ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី “ការងារគ្រប់គ្រងរដ្ឋបាល” នៅខេត្តសៀមរាប!

លោកស្រី សយ សាវឌី ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្ដ្រី ០៣រូប ចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី "ការងារគ្រប់គ្រងរដ្ឋបាល" ក្រោមអធិបតីភាព លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការទទួលបន្ទុកការងាររដ្ឋបាល បុគ្គលិក នៃក្រសួងកិច្ចការនារី និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ដ្រី ដែលមានអ្នកចូលរួមជាមន្ដ្រីក្រសួង និងមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង សរុបចំនួន ៤៩នាក់ (ស្ដ្រី ៣៦នាក់) នៅទីរួមខេត្តសៀមរាប។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងប្រព័ន្ធគ្រប់គ្រង និងសមិទ្ធកម្មស្ថាប័នផ្អែកលើការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណាធិបតេយ្យ ស្របតាមលិខិតបទដ្ឋានគតិយុត្តនានា និងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ។

ថ្ងៃចន្ទ ២កើត ដល់ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤

#មន្ទីរកិច្ចការនារីខេតកោះកុង

អត្ថបទទាក់ទង