លោក ទួន ភារម្យ និងលោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សា លើការងាររៀបចំនិមិត្តសញ្ញារបស់ រដ្ឋបាលក្រុងខេមរភូមិន្ទ ។ សមាសភាពអញ្ជើញចូលរួមមាន លោក លោកស្រី នាយក នាយករង ប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យនៃរដ្ឋបាលក្រុង និងលោក លោកស្រីចៅសង្កាត់ទាំងបី។
កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។
វេលាម៉ោង ៣៖០០ នាទីរសៀល ថ្ងៃចន្ទ ២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។
March ,11, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#







