ថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បព្ចាស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោកស្រី ជេត ឆាយ សមាជិកក្រុមប្រឹក្សាឃុំជីខលើ តំណាងលោក ស៊ុន ឃៀម មេឃុំជីខលើ សហការណ៍ជាមួយ
កម្លាំងប៉ុស្តិ៍រដ្ឋបាលជីខលើ និងសមាជិកភូមិឈូក ដឹកនាំចុះបើកវេទិកាសាធារណះនឹងផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច
វេទិកាសាធារណៈ១លេីក
១/.ការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល
២/.ផលប៉ះពាល់នៃគ្រឿងញៀន
៣/.ផ្សព្វផ្សាយស្ដីពីអនុក្រឹត្យលេខ០៣៩ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក
៤/.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង
៥/.ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ
៦/.ការមានអនាម័យល្អ សោភ័ណភាពល្អ បរិស្ថានល្អ
៧/.ការឆ្លើយតបឲ្យទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ ជំងឺរាតត្បាតកាចសាហាវ
សមាសភាពចូលរួម រឭសរុបចំនួន ១៧ ក្នុងនោះស្រី ០៧ នាក់។
ប្រភព៖ ញ៉ាក់ ឆៃយ៉ា