រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត ជួបពិភាក្សាការងារ ជាមួយក្រុមវាយតម្លៃឯករាជ្យ របស់គម្រោង STEER នៅមន្ទីរកិច្ចការនារីខេត្តកោះកុង

លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្ត្រី ០១រូប បានជួបពិភាក្សាជាមួយក្រុមវាយតម្លៃឯករាជ្យ របស់គម្រោងដែលជួលដោយ ម្ចាស់ជំនួយនៃក្រសួងការបរទេសនិងពាណិជ្ជកម្មរបស់ប្រទេសនូវែលសេឡង់(MFAT) ក្នុងគោលបំណងដើម្បីស្វែងយល់លទ្ធផលសម្រេចបាន បញ្ហាប្រឈមនិងបទពិសោធន៍ ក្នុងការអនុវត្តគម្រោង និងទិសដៅអតិភាពរបស់មន្ទីរ និងអនុសាសន៍ថាតើ MFAT គួរផ្តោតផ្តល់ជំនួយទៅលើផ្នែកអ្វី សម្រាប់រយៈពេល ៦ឆ្នាំ ខាងមុខ(២០២៦-២០៣២)។

ព្រឹក ថ្ងៃព្រហស្បតិ៍ ១២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង