រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ដ្រីមន្ទីរកិច្ចការនារីខេត្ត ចំនួន ៣រូប ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីការទប់ ស្កាត់ការរំលោភបំពានផ្លូវភេទលើស្រ្តី និងក្មេងស្រី នៅខេត្តក្រចេះ

លោកស្រី កាយ សារៀម ប្រធានការិយាល័យសមភាពយេនឌ័រ និងព័ត៌មាន និងមន្រ្តី ០២ រូប ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពីការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្រ្តី និងក្មេងស្រី ក្រោមអធិបតីភាព លោកជំទាវ ទេស ច័ន្ទសារឿន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី មានអ្នកចូលរួមសរុបចំនួន ៤២នាក់ (ស្រី ៣៥នាក់) មកពីខេត្តចំនួន ១០ខេត្ត មានដូចជា មណ្ឌលគិរី ,កំពង់ចាម , រតនគិរី , កណ្តាល ,ត្បូងឃ្មុំ កោះកុង ,ក្រចេះ, ខេត្តព្រៃវែង, ស្ទឹងត្រែង និងព្រះវិហារ នៅខេត្តក្រចេះ។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង ផ្តល់ចំណេះដឹង និងបទពិសោធន៍មួយចំនួនដល់មន្រ្តីក្រសួង ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្រ្តី និងក្មេងស្រី ទៅអនុវត្តអោយមានប្រសិទ្ធភាពនឹងជួយជនរងគ្រោះបានទាន់ពេលវេលា។

ថ្ងៃចន្ទ ០៩រោច ដល់ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤-០៦ ខែមីនា ឆ្នាំ២០២៤

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង