លោក មុំ ម៉ាលីកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ អញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយស្ត្រីនៃមន្ទីរព័ត៌មានខេត្តកោះកុង ក្នុងឱកាសអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរព័ត៌មាន ។
លោកប្រធានមន្ទីរបានកោតសសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ កន្លងមកតែងតែយកចិត្តទុកដាក់បំពេញការងារប្រកបដោយភាពច្នៃប្រឌិត សាមគ្គីគ្នា សហការគ្នាបានយ៉ាងល្អ និងទទួលជោគជ័យជាបន្តបន្ទាប់។ សូមជម្រាបថា មន្ទីរព័ត៌មានខេត្ត មានចំនួនស្ត្រីស្មើនឹង ៥៦.៥០% លើមន្ត្រីសរុប ។ក្នុងចំណោមការិយាល័យទាំង៥ ស្ត្រីជាអ្នកដឹកនាំការិយាល័យចំនួន៣ បាននិងកំពុងយកចិត្តទុកដាក់អនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវ។
លោកប្រធានមន្ទីរ បានជម្រុញអោយមន្ត្រីទាំងអស់ ខិតខំអភិវឌ្ឍន៍សមត្តភាពក្នុងនាមមន្ត្រីព័ត៌មាន ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤ គឺបដិវត្តកម្មឌីជីថល ។