/ / /

ឯកឧត្តម សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះកុង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងក្រុមការងារឃុំជ្រោយប្រស់ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំជ្រោយប្រស់

ស្រុកកោះកុង ៖ នៅវេលាម៉ោង ២:៣០ នាទីរសៀលថ្ងៃសៅរ៍ ៤ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះកុង បានដឹកនាំក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងក្រុមការងារឃុំជ្រោយប្រស់ ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងផ្សព្វផ្សាយពីការឆ្លង និងវិធីការពារCovid-19 នៅភូមិជ្រោយប្រស់ និងភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង
ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់លើសុខភាព ព្រោះសុខភាពមានតម្លៃណាស់ វាមិនអាចដើររកទិញបាននោះទេ សូមបងប្អូនមានការប្រុងប្រយ័ត្នអោយបានខ្ពស់ កុំមើលងាយជំងឺនេះ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធជាជំងឺកូវីដ-១៩ ជាពិសេសការថែទាំអនាម័យផ្ទាល់ខ្លួនជាប្រចាំជាមួយសាប៊ូ ឬជែលលាងដៃ។ ជាចុងបញ្ចប់ ឯកឧត្តម សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា និងជៀសឆ្ញាយពីជំងឺកូវីដ-១៩ទាំងអស់គ្នា។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាស បានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ចំនួន ១២នាក់ ស្រី ៥នាក់

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ វ៉ា​ រ៉ាវី​ ប្រធាន​មន្ទីរ​ស្តីទី​ អមដោយ​មន្ត្រី​រាជការ​មន្ទីរ​ ១រូប បានអញ្ជេីញចូលរួមសិក្ខាសាលាស្តីពី​ ភាពជាអ្នកដឹកនាំរបស់ស្ត្រីប្រកបដោយបរិយាបន្នក្នុងវិស័យបច្ចេកវិទ្យាឌីជីថល

  • ហេង គីមឆន/
    27/08/2026

    លោកស្រី សំ សាមាលី អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យ ក្របខណ្ឌ និងបណ្ដុះបណ្ដាល បានដឹកនាំមន្រ្តីរាជការស៊ីវិលនៃមន្ទីរមុខងារសាធារណៈខេត្ត ចូលរួមក្នុង «កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារក្រសួងមុខងារសាធារណៈប្រចាំខែសីហា ឆ្នាំ២០២៦»

  • ហេង គីមឆន/
    27/08/2026

    លោក ឈិត រនតៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារមួយចំនួន ជាមួយក្រុមការងារ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានអញ្ជើញចូលរួមពិធីប្រកាសកែសម្រួលនិងតែងតាំង គណៈកិត្តិយស និងទទួលស្គាល់គណៈកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា ស្រុកកោះកុង ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    លោក គឹម រម្នី អភិបាលរងនៃគណ:អភិបាលស្រុកគិរីសាគរ បានដឹកលោក លឿន សុខណាន ប្រធានការិយាល័យផែនការ នឹងគាំទ្រឃុំ នឹងលោក លោកស្រី មេឃុំ ជំទប់ទី១ឃុំទាំងបីនៃស្រុកគិរីសាគរ បានចូលរួមវេទិកាពិគ្រោះយោបល់រដ្ឋបាលខេត្តកោះកុងជាមួយ អង្គការ សង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ”ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ”