/ / /

ឯកឧត្តម មុំ ម៉ាលិកា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ឋផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤

ផ្តើមមានប្រសាសន៍ ឯកឧត្តម មុំ ម៉ាលិកា ថ្លែងកោតសរសើរពីស្នាដៃការងារដែលសម្រេចបាននូវខែកុម្ភៈកន្លងទៅ នឹងជំរុញលើកទឹកចិត្តឱ្យបន្តប្រឹងប្រែងសមត្ថភាព ចំណេះដឹងតាមជំនាញនៃការិយាល័យរបស់ខ្លួនរៀងៗ ដើម្បីសក្តានុពលវិស័យព័ត៌មានកាន់តែរីកចម្រើន។

ទន្ទឹមនោះឯកឧត្តមប្រធានមន្ទីរព័ត៌មានខេត្តកោះកុង ណែនាំដល់ការិយាល័យទាំង៥ ត្រូវយកចិត្តទុកដាក់ការពារថែរក្សាទ្រព្យសម្បត្តិក្នុអង្គភាពអោយដូចទ្រព្យសម្បត្តិរបស់ខ្លួនឯងផងដែរ។
ដោយឡែកចំពោះចំណុចខ្វះខាតផ្នែកបច្ចេកទេសផ្សេងៗ សូមលើកជាផែនការប្រចាំខែ និងប្រចាំឆ្នាំ ដើម្បីធ្វើបែបបទឯកសារស្នើសុំគោលការណ៍ ឬថវិកាពីក្រសួងព័ត៌មាន យកមកអភិវឌ្ឍន៍បំពេញបន្ថែមសំដៅការសម្រេចបានការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពរួម។

អ្វីដែលសំខាន់ជាងនេះទៅទៀត គឺ ឯកឧត្តម មុំ ម៉ាលិកា ÷ ហាមដាច់ខាត ដល់មន្រ្តីរាជការនៃមន្ទីរព័ត៌មាន មិនត្រូវជាប់ពាក់ព័ន្ធនឹងគ្រឿងញៀននោះឡើយ ខណៈរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការជាច្រើនលើបញ្ហានេះ។PN

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    រដ្ឋបាលស្រុកថ្មបាំង បានចូលរួមសហការសម្របសម្រួល និងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋភៀសសឹក

  • រដ្ឋបាលស្រុកថ្មបាំង/
    14/12/2025

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានចាត់តាំង អភិបាលរង និងក្រុមការងារ ដើម្បីចូលរួមសហការសម្របសម្រួល និងផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម គង់ វិបុល ឯកឧត្តមរដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានឧបត្ថម្ភ អង្ករ ៥តោន ទឹកសុទ្ធ ៣០០កេស និងឆៃប៉ូវ ៣០០គីឡូ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក ហ៊ឹម សុធិន ដែលបានឧបត្ថម្ភថវិកាចំនួន ៩៩ ៩៩៩រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    14/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោកជំទាវ លឹម សៀកងីម ដែលបានឧបត្ថម្ភថវិកាចំនួន ១ ០០០ដុល្លារ ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក