រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ សុខ​ ភិរម្យ​ អភិបាល​ស្រុក​ បានដឹក នាំក្រុមការងាររួមមានក្រុមប្រឹក្សាឃុំទួលគគីរ​ លោកមេភូមិ​ នៃឃុំទួលគគីរ​ និងមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត​ ចុះវាយតម្លៃលទ្ធលសម្រេចបាន​ ១០០%​ នៃការសាងសង់ផ្លូវបេតុងអាមេចំនួន​ ០២កន្លែង​ ស្ថិតនៅភូមិទួលគគីរលេី

លោក​ សុខ​ ភិរម្យ​ អភិបាល​ នៃគណៈអភិបាលស្រុកមណ្ឌលសីមា​ បានដឹក នាំក្រុមការងាររួមមាន​ លោក​ អ៉ិន​ វិជ្ជា​ អនុប្រធានការិ.ផែនការ​ និងគាំទ្រឃុំ​ សង្កាត់​ លោក​មេឃុំ​ ក្រុមប្រឹក្សាឃុំទួលគគីរ​ លោកមេភូមិ​ នៃឃុំទួលគគីរ​ និងមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត​ ចុះវាយតម្លៃលទ្ធលសម្រេចបាន​ ១០០%​ នៃការសាងសង់ផ្លូវបេតុងអាមេចំនួន​ ០២កន្លែង​ ស្ថិតនៅភូមិទួលគគីរលេីប្រវែង​ ២៥០ម៉ែត្រ​ ភូមិទួលគគីរក្រោមប្រវែង​ ២៧៥ម៉ែត្រ​ ជាគម្រោងប្រេីប្រាស់ថវិកាមូលនិធិឃុំ​ និងចុះសិក្សាគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន​ ០១កន្លែង​ ប្រវែង​ ៣៩០ម៉ែត្រ​ តភ្ជាប់ពីគម្រោងឃុំឆ្នាំ២០២៣​ ប្រេីប្រាស់មូលនិធិស្រុក​ និងចុះសិក្សាផ្លូវក្រាលគ្រួសក្រហមធម្មជាតិចំនួន​ ០២កន្លែង​ ស្ថិតនៅភូមិតាចាត​ប្រវែង​ ២៥០០ម៉ែត្រ​ ភូមិកោះចាកប្រវែង​ ២០០០ម៉ែត្រ​ ស្ថិតនៅឃុំទួលគគីរ ។
ថ្ងៃអង្គារ​ ៣រោច​ ខែមាឃ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស​ ២៥៦៧​
ត្រូវនិងថ្ងៃទី២៧​ ខែកុម្ភៈ​ ឆ្នាំ២០២៤
វេលាម៉ោង៨:៣០នាទីព្រឹក

អត្ថបទទាក់ទង