រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃអង្គារ ៣ រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០២:០០ នាទីរសៀល លោក ខឹម ភុនសុវណ្ណ ជំទប់ទី១ ឃុំត្រពាំងរូង និងលោក ជឹម វណ្ឌី ស្មៀនឃុំ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការណែនាំពីការប្រមូលបញ្ហា និងតម្រូវការអាទិភាព នៅមូលដ្ឋានសម្រាប់ ការងារកសាងផែនការកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧) ក្រោមអធិបតីភាពលោកស្រី អុិន សុភី អភិបាលរង នៃគណ:អភិបាលស្រុកកោះកុ នៅសាលប្រជុំសាលាស្រុកកោះកុង។