/ / /

លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ ចុះពិនិត្យស្ថានភាពទូទៅ និងទីតាំងឈរជើងតាមបណ្តាចំណុច របស់អង្គភាពផ្នែកសឹករងមណ្ឌលសីមា និងកងវរសេនាតូចការពារព្រំដែនលេខ៣ ចាប់ចំណុចភូមិចាំយាម រហូតដល់ចំណុចអូររំដេង ជាប់ព្រំប្រទល់ខេត្តពោធិសាត់

លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ ចុះពិនិត្យស្ថានភាពទូទៅ និងទីតាំងឈរជើងតាមបណ្តាចំណុច របស់អង្គភាពផ្នែកសឹករងមណ្ឌលសីមា និងកងវរសេនាតូចការពារព្រំដែនលេខ៣ ចាប់ចំណុចភូមិចាំយាម រហូតដល់ចំណុចអូររំដេង ជាប់ព្រំប្រទល់ខេត្តពោធិសាត់។
ថ្លែងក្នុងឱកាសចុះបំពេញការងារនោះដែរ ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ បានផ្តាំផ្ញើក៍ដូចជាដាក់ទិសដៅដល់កម្លាំងឈរជើងការពារព្រំដែនទាំងពីរអង្គភាព ត្រូវ:
១-ស្មោះត្រង់ ការពារដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ រដ្ធធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់
២-ការពារនូវអធិបតេយ្យភាព បូរណភាពទឹកដី  ការពារសុខសន្តិភាព និងមានកិច្ចសហការល្អរវាងកម្លាំងជួរមុខ និងជួរមុខ
៣-ខិតខំកសាងអង្គភាព ជំរុំជំរកស្នាក់នៅ និងប្រព័ន្ធការពារខ្លួនគ្រប់ប្រភេទ ឱ្យបានរឹងមំា។
៤-ជំរុញការងារបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពឱ្យកាន់តែល្អប្រសើរ
ជាទីបញ្ជប់ឯកឧត្តមមេបញ្ជាការបានណែនាំដល់ថ្នាក់ដឹកនាំក៏ដូចជាយោធិនគ្រប់រូបត្រូវខិតខំថែរក្សាសុខភាព ឱ្យបានល្អ ដើម្បីចូលរួមអនុវត្តការងារអោយទទួលបានជោគជ័យ តាមផែនការ បទបញ្ជារបសថ្នាក់លើ។
ថ្ងៃសុក្រ ១៤ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្ងៃនេះ ជាថ្ងៃកោរ February 23, 2024

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ លោក អ៊ូ រី ប្រធានមន្ទីរអធិការកិច្ចខេត្តកោះកុង ឧបត្ថម្ភថវិកាចំនួន ២០០ ០០០រៀល ដែលបានចូលរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    15/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • រដ្ឋបាលស្រុកថ្មបាំង/
    15/12/2025

    កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីផាត បានចេញល្បាតក្នុងមូលដ្ឋាននិងបានចុះជួយសម្រួលចរាចរណ៍ជូនដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូស្ថិតនៅសាលាបឋមសិក្សាជីផាត

  • រដ្ឋបាលស្រុកថ្មបាំង/
    15/12/2025

    លោក ម៉ឹង សុភា មេឃុំជីផាត ប្រជុំក្រុមការងារវេនប្រចាំការនៅសាលាឃុំ សម្រាប់តាមដាន និងដោះស្រាយបញ្ហានានារបស់រដ្ឋបាលឃុំជីផាត និងស្រង់ស្ថិតិប្រជាជនភៀសសឹកបានជម្លៀស មកស្នាក់នៅមណ្ឌលសុត្តិភាពឃុំជីផាត