រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ពេជ្រ សិលា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ លោក មេស ឈុន ប្រធានការិ អប់រំ និងលោកស្រី សារ សុវណ្ណរ៉េត ប្រធានការិ សង្គមកិច្ច និងសុខុមាលភាពសង្គម  បានចូលរួម ពិធីដាក់អោយដំណើរការគម្រោងថ្មី ស្តីពីបង្កើនការចូលរួមក្នុងអប់រំប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់កុមារីរស់នៅសហគមន៍ដាច់ស្រយាល និងងាយរងគ្រោះនៃប្រទេសកម្ពុជា

តាមការចាត់តាំងពីរដ្ឋបាលស្រុកបូទុមសាគរ លោក ពេជ្រ សិលា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ លោក មេស ឈុន ប្រធានការិ អប់រំ និងលោកស្រី សារ សុវណ្ណរ៉េត ប្រធានការិ សង្គមកិច្ច និងសុខុមាលភាពសង្គម  បានចូលរួម ពិធីដាក់អោយដំណើរការគម្រោងថ្មី ស្តីពីបង្កើនការចូលរួមក្នុងអប់រំប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់កុមារីរស់នៅសហគមន៍ដាច់ស្រយាល និងងាយរងគ្រោះនៃប្រទេសកម្ពុជា ដោយមានការចូលរួម មាន មន្ទីរអប់រំខេត្ត មន្ទីរកិច្ចការនារីខេត្ត មន្ទីរសង្គមកិច្ចខេត្ត ការិអប់រំចំនួន៤ស្រុក ការិសង្គមកិច្ចចំនួន៤ស្រុក និងតំណាងគណ:កម្មាការគ្រប់គ្រងសាលារៀនចំនួន៤នាក់ តំណាងសិស្ស និងអង្គការសង្គមស៊ីវិលផងដែរ ។ក្រោមអធិបតីភាព លោកស្រី ឈឺ វ៉ា អភិបាលរងខេត្តកោះកុង។

គោលបំណង

-ផ្សព្វផ្សាយគម្រោងស្តីពីការលើកកម្ពស់ការអប់រំបែបយេនឌ័រ ក្នុងតំបន់គោលដៅ

-ពង្រឹងសហការដៃគូដើម្បូលើកម្ពស់ការអប់រំឆ្លើយតបបែបយេនឌ័រ

-បង្ហាញមូលដ្ឋានគម្រោងថ្មីអំពីការបង្កើនការចូលរួក្នុងការអប់រំប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់កុមារីរស់នៅសហគមន៍ដាច់ស្រយាល និងងាយរងគ្រោះនៃប្រទេសកម្ពុជា។នៅវិទ្យាល័យស្រែអំបិល ។

ប្រភពរ៖រដ្ឋបាលស្រុកបូទុមសាគរ

------------------------------------

ថ្ងៃអង្គារ៍១១ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទទាក់ទង