លោក អ៉ឹង សិច និងលោកស្រី ព្រមទាំងបុត្រ ម្ចាស់ហាង លីលីម១ លក់កុំព្យូទ័រ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានចិត្តសប្បុរស និងសទ្ធាជ្រះថ្លា បានចំណាយទ្រព្យផ្ទាល់ខ្លួន ដោយឧបត្ថម្ភឧបករណ៍វាស់សំពាធឈាម និងចង្វាក់បេះដូងខ្នាតតូចប្រើថ្ម ចំនួន០២គ្រឿង និងឧបករណ៍ស្ទង់កំដៅនៅថ្ងាសចំនួន០២គ្រឿង ដល់មន្ទីរពេទ្យខេត្តកោះកុង។ នេះជាទឹកចិត្តដ៏ប្រពៃក្នុងការចូលរួមចំណែកដល់ការថែទាំ ព្យាបាលអ្នកជំងឺ ឲកាន់តែមានភាពងាយស្រួល ជាពិសេសចូលរួមចំណែកក្នុងការប្រយុទ្ធ ទប់ស្កាត់ការឆ្លងរាល នៃជំងឺCOVID-19 ដែលបាននឹងកំពុងឆ្លងរាលដាលជាសាកល និងជាក្តីបារម្ភយ៉ាងខ្លាំងរបស់ពិភពលោក។
ប្រភព : មន្ទីរពេទ្យខេត្តកោះកុង