លោក ប៉ែន ប៊ុនឈួយ អភិបាលរង និងជាប្រធានលេខាដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមណ្ឌលសីមា បានដឹកនាំកងកម្លាំងចម្រុះ ដោយមានការចូលរួម ពីអាជ្ញាធរភូមិ ឃុំ និងកម្លាំងនគរបាលប៉ុស្ដិ៍ បានចុះណែនាំ និងអនុវត្តវិធានការរដ្ឋបាល ពិនិត្យលើអាជ្ញាបណ្ណបើកការលេងល្បែងស៊ីសងគ្រប់ទម្រង់ និងបានធ្វើកិច្ចសន្យាបញ្ឈប់បើកការលេងល្បែងគ្រប់ទម្រង់ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ជាលទ្ធផលនៃការចុះអនុវត្តមានដូចខាងក្រោម÷
I.ឃុំប៉ាក់ខ្លង មានចំនួន២ទីតាំង ១.ឈ្មោះ សៅ ឈន ប្រពន្ធឈ្មោះ ហង្សថាន់ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ២.ឈ្មោះ ស៊ិន ទីន ភេទប្រុស រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
ការចុះត្រួតពិនិត្យនេះត្រូវបានបញ្ចប់នូវវេលាម៉ោង ៣.៣០នាទីរសៀល ស្ថិតក្រោមការសហការ និងចូលរួម ហើយមិនអោយមានការលេងល្បែងចាប់ពីថ្ងៃនេះតទៅ ។
ថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៤
វេលាម៉ោង ២:០០នាទីរសៀល