មន្ទីរកិច្ចការនារីខេត្តកោះកុង បានរៀបចំកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ក្រោមអធិបតីភាព លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ដែលមានការចូលរួមពីសំណាក់ លោកស្រីអនុប្រធានមន្ទីរ លោកស្រី-លោក ប្រធានការិយាល័យ-អនុប្រធានការិយាល័យ, មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន១៨ រូប (ស្រី១៥រូប) ។ថ្ងៃ សុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤