លោកស្រី សុខ សុធាវី ប្រធានមន្ទីរ បានផ្ដល់បទសម្ភាសន៍ទាក់ទងនឹងខ្លឹមសារអប់រំណែនាំមួយចំនួនទៅកាន់ក្រុមយុវវ័យអំពី ទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ និងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារីខ្មែរ សូមមេត្តាប្រកាន់ខ្ជាប់នូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ព្រមទាំងចូលរួមថែរក្សា និងលើកស្ទួយកិត្យានុភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលជាមរតកដ៏ថ្លៃថ្លាបន្សល់ទុកតាំងពីបុរាណកាលមក ហើយគួរសិក្សាស្រាវជ្រាវ ស្វែងយល់ឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយលើអត្ថន័យ និងខ្លឹមសារនៃ ទិវានៃក្ដីស្រឡាញ់នេះ។
រសៀល ថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤