រដ្ឋបាលឃុំអណ្តូងទឹក មានកិត្តយសសូមគោរពជម្រាបជូនដល់ បង ប្អូន ពូ មីង អ៊ុំ យាយ តា ទាំងអស់ក្នុងមូលដ្ឋានឃុំអណ្តូងទឹកត ទាំងមូលដែលមានពិការភាពអវយវៈទាំងអស់រួមមាន អ្នកដាច់ បាក់ ស្វិត ខ្វរ និងស្លាប់ដៃជើង គាំងសន្លាក់ និងរលាកសន្លាក់ធ្ងន់ធ្ងរ អញ្ជើញចូលរួមទទួលសេវាស្តារលទ្ធភាពពលកម្មរួមមាន: ជួសជុល ដៃជើង សិប្បនិម្មិត រណប រទេះរុញ ឈើច្រត់ ពីក្រុមការងារជួសជុល និងផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ចល័តរបស់មជ្ឈមណ្ឌលទៅតាមការកំណត់ដូចខាងក្រោម៖ទីកន្លែងជូបជុំ កាលបរិច្ឆេទ និងពេលវលាទីតាំង ៖ សាលាស្រុកបុទុមសាគរកាលបរិច្ឆេទ ៖ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ ពេលវេលា ៖ ០១:៣០ - ០៣:៣០ នាទីរសៀល
ប្រភពៈរដ្ឋបាលឃុំអណ្តូងទឹក
===================
ថ្ងៃចន្ទ ៣ កើត ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤