រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំពិធីសូត្រមន្តប្រោះព្រំអគាររដ្ឋបាលថ្មី ក្នុងគោលបំណង ដើម្បីអបអរសាទរ ចំពោះសមិទ្ធផលនានាថ្មីៗ ដែលសម្រេចបាននៅរដ្ឋបាលសាលាស្រុកបូទុមសាគរ និងដើម្បីបានសុខចម្រើនសិរីសួស្តី កើតមានដល់ថ្នាក់ដឹកនាំគ្រប់រូប មន្រី្តរាជការ និងប្រជាពលរដ្ឋទូទៅទាំងអស់ផងដែរ។
កិច្ចពិធីនេះ ស្ថិតនៅក្រោមវត្តមានរបស់លោកស្រី គ្រី សោ ភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលនៃគណ:អភិបាលស្រុក និងលោកស្រី លោក លោកស្រីសមាជិកក្រុម ប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោកនាយក នាយករងលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីរាជការនៃរដ្ឋបាលសាលាស្រុកគ្រប់រូប ប្រកបដោយក្តីសោមនស្សរីករាយ
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១០:៣០នាទី