លោក ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក ជុំ សុះ ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមក្រុង បានអញ្ជើញចូលរួមចុះពិនិត្យទីតាំងស្នើសុំអាជ្ញាប័ណ្ណបើកឱសថស្ថាន ចំនួន ២កន្លែង ដែលមានទីតាំងស្ថិតនៅភូមិ២ និងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមការដឹកនាំរបស់លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។
ថ្ងៃពុធ ១៣ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។
February ,7, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#