លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីផ្សព្វផ្សាយ អំពីសេចក្តីណែនាំស្តីពីវិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់ប្រុងប្រយ័ត្នគ្រោះអគ្គីភ័យជា យថាហេតុ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម នៅទូទាំងស្រុកស្រែអំបិល និងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារត្រួតពិនិត្យ និងគ្រប់គ្រងសត្វពាហន: ក្នុងដែនសមត្ថកិច្ចរដ្ឋបាលស្រុកស្រែអំបិលវិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់ ប្រុងប្រយ័ត្នគ្រោះអគ្គីភ័យជាយថាហេតុក្នុងឱកាសបុណ្យចូលឆ្នាំប្រពែណីជនជាតិចិន វៀតណាម និងផ្សាព្វផ្សាយស្តីពីសេចក្តីសម្រេចការបង្កើតក្រុមការងារត្រួតពិនិត្យ និងគ្រប់គ្រងសត្វពាហនៈ ក្នុងដែនសមត្ថកិចរដ្ឋបាលស្រុកស្រែអំបិល ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ។