លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង តំណាងដោយលោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា ទទួលថវិកាសមាជិកភាពទ្រទ្រង់ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកោះកុង ចំនួន ៦,៣២០,០០០រៀល (ប្រាំមួយលាន បីរយម្ភៃពាន់រៀលគត់) នៅទីស្នាក់ការសាខា ។
ក្រុមការងារតំណាងអោយរដ្ឋបាលខេត្តកោះកុង បានសម្តែងចំណាប់អារម្មណ៍ថា ដោយពិនិត្យឃើញអំពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណិ្ឌត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងដោយទទួលបានការអំពាវនាវពីគណៈកម្មាធិការសាខា ថ្នាក់ដឹកនាំអង្គភាពរបស់លោក ព្រមទាំងមន្ត្រីបុគ្គលិកក្រោមឱវាទ បានស្ម័គ្រចិត្តគាំទ្រដល់ចលនាកាកបាទក្រហម និងចូលរួមបង់ថវិកាសមាជិកទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តជារៀងរាល់ឆ្នាំ។
ប្រភព : សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង