/ / /

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងវែង បានសហការជាមួយផ្នែកសណ្តាប់ធ្នាប់ និងអាជ្ញាធរភូមិ បានចុះធ្វើការផ្សព្វផ្សាយអំពីផ្លាកសញ្ញា និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សនៅសាលាគុយវ៉ែត ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងវែង បានសហការជាមួយផ្នែកសណ្តាប់ធ្នាប់ និងអាជ្ញាធរភូមិ បានចុះធ្វើការផ្សព្វផ្សាយអំពីផ្លាកសញ្ញា និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សនៅសាលាគុយវ៉ែត ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ។
+ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម
-ការបង្ការ ទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍
-បើកបរក្នុងល្បឿនតាមការកំណត់
-ត្រូវគោរពផ្លាកសញ្ញាចរាចរណ៍
-មុនពេលបត់ឆ្វេង-ស្តាំត្រូវបន្ថយល្បឿន ឬឈប់ ហើយមើលក្រោយបើគិតថាសុវត្តិភាពចាំបត់
-ហាមបើកបរក្នុងស្ថានភាពស្រវឹង
-ហាមនិយាយទូរស័ព្ទពេលកំពុងបើកបរ
-បើកបរត្រូវពាក់មួកសុវត្ថិភាពអោយបានគ្រប់គ្នា
-ហាមមិនអោយកុមារមិនទាន់គ្រប់អាយុបើកបរឡើយ
-ថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍
+អ្នកចូលរួម
-លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សចូលរួមចំនួន១៧៩នាក់/ស្រី៧៤នាក់
+មានការចូលរួមពីផ្នែកសណ្តាប់ធ្នាប់ ផ្នែកព្រហ្មទណ្ឌ កម្លាំងប៉ុស្តិ៍ ចៅសង្កាត់រងទី១ លោកអនុភូមិ និងប្រជាការពារ ។
នៅវេលាម៉ោង១៤៖៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៧រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤
February,01,2024

#បើកបរត្រូវពាក់មួកសុវត្ថិភាព #បើកបរតាមល្បឿនកំណត់ #បើកបរត្រូវគោរពផ្លាកសញ្ញាចរាចរណ៍ #បើកបរគោរពសិទ្ធគ្នាទៅវិញទៅមក #ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/05/2026

    ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ គណ:អភិបាលក្រុង និងមន្រ្តី នៃរដ្ឋបាលក្រុង បានអញ្ជើញចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា រៀងរាល់ព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍

  • ហេង គីមឆន/
    25/05/2026

    លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ ដឹកនាំកម្លាំងនគរបាល​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/05/2026

    កិច្ចប្រជុំគណ:អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែឧសភា ឆ្នាំ២០២៦

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    25/05/2026

    កិច្ចប្រជុំលើកដំបូងស្តីពី «ការត្រៀមលក្ខណៈវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

  • ហេង គីមឆន/
    25/05/2026

    ម្ចាស់សណ្ឋាគារកោះពេជ្រ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/05/2026

    ក្រុមគ្រូពេទ្យផ្នែកវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានផ្ដល់ការព្យាបាលដោយការវះកាត់ភ្លាមៗ ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺចំនួន២នាក់ ដោយជោគជ័យ បន្ទាប់ពីបានធ្វើរោគវិនិច្ឆ័យឃើញមាន ជំងឺអាប់សែខ្នែងពោះវៀន និងរលាកខ្នែងពោះវៀនស្រួចស្រាវ (Appendicular abscess & Acute appendicitis)។