លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលក្រុង សង្កាត់ និងភូមិ ចូលរួមជាមួយក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ចុះពិនិត្យការស្ថាបនាផ្លូវបេតុងអាមេ ១ ខ្សែ ប្រវែង ៤៥០ ម៉ែត្រ ជាកញ្ចប់ថវិការបស់រដ្ឋបាលខេត្តកោះកុង ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ វេលាម៉ោង ៣៖៣០ នាទីរសៀល ថ្ងៃពុធ ៦ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤
January ,31, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#