ក្រុមការងារវាយតម្លៃនៃមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់សម្រាប់ស្រ្តី និងកុមាររួមមានៈលោក ថាន់ វីណៃ នាយករងរដ្ឋបាលសាលាស្រុក លោកស្រី សុង រំដេង ប្រធានការិយាល័យអភិវឌ្ឍន៍ សហគមន៍ និងលោក អ៉ិន វិជ្ជា អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ បានចុះធ្វេីការវាយតម្លៃជាប្រចាំសម្រាប់ឆមាសទី២ ឆ្នាំ២០២៣ ជុំទី៣ ជូនរដ្ឋបាលឃុំពាមក្រសោប ។
នៅសាលាឃុំពាមក្រសោប
ថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៤