រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ  បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក ជាប្រធាន អង្គប្រជុំ  បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈដូចខាងក្រោម : 

១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥៦

២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៥

៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាល ស្រុក ប្រចាំខែមករា និងទិសដៅអនុវត្តការងារបន្តប្រចាំខែកុម្ភៈ ឆ្នាំ២០២៤

៤.ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងការបែងចែកប្រាក់រង្វាន់ លើកទឹកចិត្ត ដែលបាន មកពីការផ្ដល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភ ជូនមន្ត្រីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ ប្រចាំខែមករា ឆ្នាំ២០២៤

៥.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងប្រតិទិនការងារសម្រាប់រៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥-២០២៧)ស្រុកបូទុមសាគរ

៦.បញ្ហាផ្សេងៗ

-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ

-មតិបូកសរុប និងបិទអង្គប្រជុំ

ដោយមានការចូលរួមពី៖ សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក  គណៈអភិបាលស្រុក  នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន ៤៣នាក់/ស្រី ០៣នាក់។  នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ 

ប្រភព:រដ្ឋបាលស្រុកបូទុមសាគ

===================

ថ្ងៃពុធ ៦ រោច ខែបុស្ស ឆ្នាំថោះbបញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹក

អត្ថបទទាក់ទង