មន្ទីរពេទ្យខេត្តកោះកុង ទទួលបានឧបករណ៍ស្ទង់កំដៅនៅថ្ងាស (Thermometer Infra Forehead) ចំនួនប្រាំគ្រឿង ពីគំរោងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងតាមព្រំដែនកម្ពុជា-ថៃ របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសថៃ TICA (Thailand International Cooperation Agency)។ មន្ទីរពេទ្យក៏បានផ្តល់បន្តឧបករណ៍ដែលបានទទួលនេះចំនួនមួយគ្រឿង ដល់មន្រ្តីចត្តាឡីស័កនៃមន្ទីរសុខាភិបាលខេត្តកោះកុងយើង យកទៅប្រើប្រាស់តាមការចាំបាច់ក្នុងសកម្មភាពការងារនៅច្រកអន្តរជាតិចាំយាមផងដែរ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។
ប្រភព : មន្ទីរពេទ្យខេត្តកោះកុង