លោកស្រី ង៉ែ ដា ជំទប់ទី១ឃុំកណ្តោល បានផ្តល់កាតវីងជូនដល់ស្រ្តីមានផ្ទៃពោះនិងស្រ្តីសម្រាលកូនចំនួន០២នាក់៖ ១.ឈ្មោះ រ៉េត ឆាក់ អាយុ៣៧ឆ្នាំទើបសម្រាលកូនមានទីលំនៅបច្ចុប្បន្ននៅភូមិប្រលានឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង និងទី ២.ឈ្មោះ នឿន ខ្មៅ អាយុ៣៨ឆ្នាំមានទីលំនៅភូមិកណ្ដោល ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ជាស្ត្រីស្ថិតក្នុងគ្រួសារក្រីក្រ (មានប័ណ្ណសមធម៌) ដើម្បីយកទៅប្រើប្រាស់តាមការណែនាំរបស់មណ្ឌលសុខភាព។
ប្រភពៈ@រដ្ឋបាលឃុំកណ្តោល
-------------------------------------
ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤