រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានបើកកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ ប្រចាំខែមករា ឆ្នាំ២០២៤ ដឹកនាំដោយលោកស្រី ផឹង ពិសី ចៅសង្កាត់ស្មាច់មានជ័យ។
កិច្ចប្រជុំនេះបានអញ្ជើញចូលរួមមាន : លោកស្រី សុខ ចន្ធី សមាជិកក្រុមប្រឹក្សាសង្កាត់ ទទួលបន្ទុកគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ លោកស្រី កង សាមឌី សមាជិកក្រុមប្រឹក្សាក្រុង និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារក្រុងខេមរភូមិន្ទ លោក ឡុង ប៉ាវស៊ី តំណាងប្រធានអង្កការតំណាងជនពិការខេត្តកោះកុង លោកស្រី ណង ឆាវ ប្រធានមណ្ឌលសុខភាពស្មាច់មានជ័យ សមាជិកក្រុមប្រឹក្សាសង្កាត់ លោក/លោកស្រីមេភូមិ និងមានការចូលរួមពីលោកនាយក/លោកស្រីនាយិកាសាលាបឋមសិក្សា និងសាលាអនុវិទ្យាល័យ នៅក្នុងសង្កាត់ស្មាច់មានជ័យ ។
កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យកូរ៉ូមសម្រាប់នៃកិច្ចប្រជុំ
២.ពិនិត្យ និងពិភាក្សាលើកំណត់ហេតុនៃកិច្ចប្រជុំ
៣.រាយការណ៍ និងពិភាក្សាអំពីផ្នែកសេវាសុខភាព
៤.របាយការណ៍ និងពិភាក្សាអំពីផ្នែកអប់រំ
៥. រាយការណ៍ និងពិភាក្សាអំពីការចុះបញ្ជីកំណើតនៅក្នុងសង្កាត់
៦. រាយការណ៍ និងពិភាក្សាអំពីអាហារូបត្ថម្ភនៅកម្ពុជា ថ្នាក់សង្កាត់ និងអត្តសញ្ញាណកម្មក្រួសារក្រីក្រ
៧. រាយការណ៍ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ពន្ធ័នារី និងកុមារនៅក្នុងសង្កាត់
៨. រាយការណ៍ និងពិភាក្សាអំពីបញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅក្នុងសង្កាត់
៩.បញ្ហាផ្សេងៗ
វេលាម៉ោង០២៖០០នាទីរសៀល ថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤
January, 23, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#


















