លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុក បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យដំណើរចេញ ចូលរបស់ពលករខ្មែរនៅខេត្ដកោះកុង ក្រោមអធិបតីភាព ឯកឧត្ដម សំរិទ្ធិ ឌី រដ្ឋលេខាធិកា ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំប៉ុសិ៍្ដនគរបាលច្រកទ្វាព្រំដែនអន្តរជាតិចាំយាម ខេត្ដកោះកុង។ និងបានអមដំណើរ ឯកឧត្ដម សំរិទិ្ធ ឌី ចុះសួសុខទុក្ខ កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ខេត្ដកោះកុង។
ថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤
វេលាម៉ោង៨:៣០នាទីព្រឹក