នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក ចាត់លោក ជា នាង ប្រធានការិយាល័យ ដ.ន.ស.ភ និងជាប្រធានក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្រុមទី៤ ដឹកនាំក្រុមការងារបន្ដចុះប្រមូលទិន្នន័យក្បាលដីរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។