/ / / /

សារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ

សារលិខិតរំលែកមរណទុក្ខ ជូនចំពោះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្ដីក្រៀមក្រំសោកស្តាយជាអតិបរិមា ក្រោយពីបានទទួលដំណឹងដ៏សែនរន្ធត់អំពីមរណភាពរបស់ ឧបាសិកា ឡុង សារ៉ាត់ ដែលត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តមបណ្ឌិត បានទទួលមរណភាពកាលពីថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៤៤នាទីយប់ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឧបាសិកា ឡុង សារ៉ាត់ គឺជាការបាត់បង់នូវម្តាយ លោកយាយ និងសាច់ញាតិជាទីស្រលាញ់ ដែលមានព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាង និងលះបង់បូជាកម្លាំងកាយកម្លាំងចិត្តក្នុងការចិញ្ចឹមបីបាច់រក្សា អប់រំណែនាំ និងផ្តល់នូវដំបូន្មានល្អៗដល់កូនចៅ និងក្រុមគ្រួសារជាទីស្រលាញ់ ឱ្យមានការរួមរស់ក្នុងសង្គម ប្រកប ដោយគន្លងធម៌ គុណធម៌ និងសច្ចៈធម៌ឱ្យខិតខំធ្វើតែអំពើល្អ ដើម្បីការរីកចម្រើន និងសុខដុមរមនាក្នុងសង្គម។
យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ ជាមួយគ្រួសារនៃសពទាំងមូល ហើយដោយ តេជានុភាព នៃកុសលផលបុណ្យដែលយើងបានសាង សូមឧទ្ទិសចំពោះវិញ្ញាណក្ខន្ធ ឧបាសិកា ឡុង សារ៉ាត់ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមបណ្ឌិត និងក្រុមគ្រួសារ ទទួលនូវការស្រលាញ់រាប់អានដ៏ជ្រាលជ្រៅពីនាងខ្ញុំ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    30/09/2026

    លោក ម៉ុត សុខា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំលើការផ្ទេរកន្លែងការងាររបស់គ្រូបង្រៀន មន្រ្តីរាជការក្របខ័ណ្ឌ ពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស តាមរយៈការប្រឡងផ្ទៃក្នុងឱ្យមកបំពេញតម្រូវការគ្រូបង្រៀនបន្ថែមតាមគ្រឹះស្ថានសិក្សាសាធារណៈក្នុងភូមិសាស្រ្តរាធានីភ្នំពេញ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    30/09/2026

    លោក ឈឹម ចិន អភិបាលស្តីទី នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពី “សៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម”

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    30/09/2026

    📢 សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញមកទទួល និងដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា

  • មន្ទីរបរិស្ថាន/
    30/09/2026

    លោក ខឹម ប៊ុនថង នាយកឧទ្យានជាតិជួរភ្នំក្រវាញ បានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្សចំនួន ០៣រូប បានសហការជាមួយអាជ្ញាធរស្រុកថ្មបាំង រៀបចំប្រារព្ធទិវាសំអាតពិភពលោក (World Cleanup Day)

  • រដ្ឋបាលស្រុកថ្មបាំង/
    30/09/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំ អញ្ជើញចូលរួមកម្មពិធីសូត្រមន្ដ កាន់បិណ្ឌវេនទី៤

  • រដ្ឋបាលស្រុកថ្មបាំង/
    30/09/2026

    លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំ អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការផ្ទេរកន្លែងការងាររបស់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស