លោក ពេជ្រ សិលា អភិបាលរងស្រុកបូទុមសាគរ តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុកបានបើកកិច្ចប្រជុំសម្របសម្រួលបញ្ហាដីកេរ្ត៍ម្ដាយ និងបានចុះវាស់វែងទីតាំងជាក់ស្ដែង ស្ថិតនៅភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង នៅសាលាឃុំថ្មសដោយមានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ និងភាគីពាក់ព័ន្ធ។ក្រោយពីបានប្រជុំ និងពិភាក្សាសម្របសម្រួលគ្នារួចមកភាគីទាំងពីរបានយល់ព្រមឯកភាពគ្នាតាមការសម្របសម្រួលរបស់អាជ្ញាធរ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
វេលាម៉ោង ០៩:៣០ នាទីព្រឹកថ្ងៃសុក្រ ៩ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤