រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម កែវ សាវ៉ៃ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ផ្តល់អាវរងា២០សម្រាប់ជូនដល់មន្រ្តីរាជការមន្ទីរព័ត៌មានខេត្តកោះកុង

កោះកុង៖ ឯកឧត្តម កែវ សាវ៉ៃ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បាននាំយកនូវអាវរងាចំនួន២០សម្រាប់ដែលជាការឧបត្ថម្ភរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្តល់ជូនដល់មន្រ្តីរាជការនៅមន្ទីរព័ត៌មានខេត្ត ដើម្បីប្រើប្រាស់តាមតម្រូវការជាក់ស្តែង។
ថ្លែងក្រោយការប្រគល់អាវរងាជូនមន្រ្តីរាជការមន្ទីរព័ត៌មានខេត្តកោះកុង ឯកឧត្តម កែវ សាវ៉ៃ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន តែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់បងប្អូនមន្រ្តីរាជការបម្រើការងារនៅក្រសួង ក៏ដូជាមន្ទីរព័ត៌មានខេត្តកោះកុង តាមរយៈការត្រួតពិនិត្យសកម្មភាពការងារ និងផ្តល់នូវសំភារៈបច្ចេកទេស ព្រមទាំងផ្តល់ចំណេះដឹងផ្នែកសារព័ត៌មាន ក្នុងគោលបំណងដើម្បីសម្រេចបាននូវការងាររួមគ្នាលើវិស័យព័ត៌មានសម័យបច្ចេកវិទ្យានេះ។
ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏បន្តជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរព័ត៌មានខេត្តកោះកុង ត្រូវប្រឹងប្រែងបំពេញការងារផ្សព្វផ្សាយព័ត៌មានពីរដ្ឋបាលខេត្តទៅកាន់ពិភពលោកឱ្យកាន់តែឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព និងជំនឿទុកចិត្តពីមហាជន។
កន្លងទៅថ្មីៗនេះ ឯកឧត្តម កែវ សាវ៉ៃ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ធ្លាប់បានសិក្សាស្វែងយល់ពីលទ្ធផលការងារ និងតម្រូវការសំភារៈបច្ចេកទេសមួយចំនួនទៀតអំពីវិស័យព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តកោះកុង ហើយព្រមទាំងបានផ្តល់នូវសម្ភារៈមួយផ្នែកធំផងដែរជូនដល់មន្ទីរព័ត៌មាន ដើម្បីមានលទ្ធភាពបំពេញផ្នែកព័ត៌មានប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

អត្ថបទទាក់ទង