តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ បានចូលរួមជាមួយមន្រ្តីបច្ចេកទេសខេត្ត ចុះសិក្សាគម្រោងសាងសង់ផ្លូវលំគ្រួសក្រហមចំនួន០៣ខ្សែ៖-ខ្សែទី១ ស្ថិតនៅភូមិចម្លងគោ-ខ្សែទី២ ស្ថិតនៅភូមិថ្មស -ខ្សែទី៣ ស្ថិតនៅភូមិស្រែថ្មី និងសាងសង់លូជ្រុង ជួសជុលទ្វារទឹក ស្ថិតនៅភូមិស្រែត្រាវ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ឃុំ ឆ្នាំ២០២៤។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសុក្រ ២ កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ម៉ោង២ៈ០០នាទីរសៀល