លោក គឹម ជឿង ជំទប់ទី១ និងសមាជិកក្រុមប្រឹក្សាឃុំ រួមនិងអាជ្ញាធរភូមិថ្មស លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សា និងវិទ្យាល័យថ្មស ប្រធានមណ្ឌលសុខភាព កម្លាំងប៉ុស្តិ៍រដ្ឋបាលប្រជាការពារភូមិ ប្អូនៗ ស.ស.យ.ក សាលាវិទ្យាល័យ ព្រមទាំង ប្អូនៗសិស្សានុសិស្សទាំង២សាលា បានចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមផ្លូវសាធារណៈ និងទីប្រជុំជន ក្នុងភូមិ ដើម្បីជាសារមួយរួមចំណែកផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជ្រាបនិងចូលរួមការងារអនុវត្តទាំងអស់គ្នា។
ប្រភព: @រដ្ឋបាលឃុំថ្មស
---------------------------
ថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនិងថ្ងៃទី ១១ ខែ មករា ឆ្នាំ២០២៤